ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) សហការជាមួយ​​ និងមន្ទីរពេទ្យកុមារគន្ធបុប្ផា បានរៀបចំកម្មវិធីបរិច្ចាគឈាម

ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លីហួរ វេរលុយ) សហការជាមួយនឹងមន្ទីរពេទ្យកុមារគន្ធបុប្ផា បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៧ ក្នុងន័យសកម្មភាពសប្បុរសធម៌ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ ក្រុមហ៊ុនបុត្រសម្ព័ន្ធ លី ហួរ គ្រុប ព្រមទាំងបុគ្គលិកទាំងអស់ និងធ្វើការបរិច្ចាគឈាមដោយក្តីស្រលាញ់ ក្នុងគោលបំណង ដើម្បីចែករំលែកក្តីស្រលាញ់ និងជួយសង្រ្គោះជីវិតកុមាររងគ្រោះដែលត្រូវការឈាមជាចាំបាច់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា។ ការអញ្ជើញចូលរួមបរិច្ចាគឈាមក្នុងថ្ងៃដ៏ពិសេសនេះ គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះ ជនរងគ្រោះ និងជាពិសេសកុមារតែម្តង។ លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) មានប្រសាសន៍ថា ខ្ញុំបាទព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ពិតជាមានភាពរីករាយជាពន់ពេក ដែលមានឱកាសបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដោយការបរិច្ចាគឈាមផ្ទាល់នាថ្ងៃនេះ។ ការបរិច្ចាគឈាម គឺជាកាយវិការមនុស្សធម៌មួយដើម្បីស្រោចស្រង់ជីវិតកុមារកម្ពុជារបស់យើង។ លោកឧកញ៉ាបានបន្តទៀតថា ឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ជាពិសេសគឺជនរងគ្រោះ និងក្រុមគ្រួសារក្មួយៗកុមារ ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផានេះតែម្តង។

preschool

គួរបញ្ជាក់ផងដែរថា ការបរិច្ចាគឈាមគឺមិនប៉ះពាល់ដល់សុខភាពឡើយ ឈាមដែលបាត់បង់វានឹងបំពេញវិញយ៉ាងឆាប់រហ័ស។ គ្រាប់ឈាមក្រហមនឹងបំពេញវិញក្នុងរយៈពេលមួយសប្តាហ៍ ហើយម្យ៉ាងទៀតបើប្រៀបធៀបចំនួនឈាម ដែលបានបរិច្ចាគទៅនឹងឈាមដែលនៅក្នុងខ្លួនយើងគឺជាចំនួនដ៏តិចតួចបំផុត។ ដូចនេះសូមបងប្អូនអញ្ជើញចូលរួមបរិច្ចាគឈាម ដើម្បីជួយ និងចូលរួមស្រោចស្រង់ជីវិតកុមារកម្ពុជាទូទាំងប្រទេស។ ជាទីបញ្ចប់លោកឧកញ៉ា បានលើកឡើងថាតាំងនាមលោកជាតំណាងអោយក្រុមហ៊ុន លី ហួរ វេរលុយ និងដោយមានសេចក្តីអំពាវនាវពីរាជរដ្ឋាភិបាល សូមអញ្ជើញបងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេសដែលមានអាយុចាប់ពី ១៨ ដល់៥៥ ឆ្នាំ មកធ្វើការបរិច្ចាគឈាម ដើម្បីសង្រ្គោះដល់កុមារទូទៅ និងជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់។

donated-blood
donated-blood
donated-blood
donated-blood