ប្រវត្តិសង្ខេបរបស់ លី ហួរ វេរលុយ

ក្រុមហ៊ុន លី ហួរ ផេ ប៉្រូ ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតមានដើមទុនចុះបញ្ជីចំនួន៨លានដុល្លារអាមេរិក ទទួលបានអាជ្ញាបណ្ណ័ពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដើម្បីធ្វើប្រតិបត្តិការណ៍ជាអ្នកដំណើរការតតិយភាគីដែលត្រូវបានប្រគល់សិទ្ធដោយធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា។ នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៨ ក្រុមហ៊ុនក៏ទទួលបានអាជ្ញាប័ណ្ណសេវាទូទាត់សងប្រាក់ថ្មី ជំនួសអាជ្ញាប័ណ្ណប្រតិបត្តិការអ្នកដំណើរការតតិយភាគីដែលមានស្រាប់ស្របតាមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ជាក្រុមហ៊ុនផ្តល់សេវាទូទាត់សងប្រាក់មានសុវត្ថិភាព និងទំនុកចិត្តនៅកម្ពុជា ដែលមានភ្នាក់ងារប្រតិបត្តិការផ្តល់សេវាជូនអតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុនយើងនឹងសហការជាមួយធនាគារ ឬស្ថាប័នផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៏ដើម្បីរួមគ្នាផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេស។

about-us-oknha

ទស្សនៈវិស័យ

ផ្តល់នូវសេវាកម្មផ្ទេរប្រាក់ និងទូទាត់ប្រាក់ដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈភ្នាក់ងារនៅទូទាំងប្រទេសជាមួយ និងប្រព័ន្ធបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ទំនើបចុងក្រោយ។

បេសកកម្ម

ផ្តល់នូវតម្លៃសេវាកម្មក្នុងកម្រិតធូរថ្លៃសមរម្យ រហ័សទាន់ចិត្ត ប្រកបដោយទំនុកចិត្តដល់អតិថិជនដោយប្រើប្រាស់ប្រព័ន្ធស្កេនស្នាមម្រាមដៃ ឈានដល់កម្រិតស្តង់ដាអន្តរជាតិ ដើម្បីធានាបាននូវសុវត្ថិភាពសាច់ប្រាក់ ផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត សេវាកម្មរួសរាយរាក់ទាក់ ស្និទ្ធស្នាលពីភ្នាក់ងារ និងមានភាពងាយស្រួលដោយមានសេវាកម្ម៧ថ្ងៃក្នុង១សប្តាហ៍។ ងាយស្រួលក្នុងដំណើរការមិនចាំបាច់មានឯកសារស្មុគស្មាញសម្រាប់អតិថិជន ក៏ដូចជាភ្នាក់ងារ និងគោរពទៅតាមច្បាប់នៃធនាគារជាតិ នៃ កម្ពុជា។