លី ហួរ វេរលុយ ចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ដើម្បីភាពងាយស្រួលដល់ប្រជាជនខ្មែរ

ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី(លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ ប្រកបដោយសុវត្ថិភាពទ្វេដង និង ទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ឥឡូវនេះ អតិថិជនរបស់ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូ បង់ប្រាក់កម្ចី កាតឥណទាន និងគណនីធនាគារសាខមប៊ែង តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស។ ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ)មានប្រសាសន៍ឲ្យដឹងថា «នេះជាជោគជ័យថ្មីមួយទៀតរបស់យើង ដើម្បីផ្តល់នូវសេវាកម្មកាន់តែទូលំទូលាយទៅដល់អតិថិជនជាដៃគូរបស់យើងឲ្យមានភាពងាយស្រួល ក្នុងការទូទាត់ប្រាក់ ផ្ទេរប្រាក់ និងសេវាជាច្រើនផ្សេងទៀតតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ» លោក Phung Thai Phung អគ្គនាយករង ធនាគារសាខមប៊ែង ក៏បានថ្លែងផងដែរថា «ការសហការជាដៃគូរវាងធនាគារសាខមប៊ែង និងក្រុមហ៊ុន លី ហួរ វេរលុយ គឺជាការបើកទូលាយសម្រាប់អតិថិជនទាំងអស់ឲ្យកាន់មានភាពងាយស្រួលក្នុងការទូទាត់ប្រាក់នៅក្បែរទីតាំងរស់នៅរបស់ខ្លួន ដែលអាចសន្សំសំចៃពេលវេលា ថវិកា និងធានាបានថាពួកគាត់ទទួលបានសេវាគ្រប់គ្រាន់នៅពេលមានតម្រូវការ»។ លោកបន្តទៀតថាភាពជាដៃគូនេះក៏ជាការផ្តល់ឱកាសសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលមិនមាន ឬមិនធ្លាប់ប្រើប្រាស់ សេវាកម្មធនាគារ ក្នុងការទទួលយកប្រាក់កម្ចីពីធនាគារសាខម ប៊ែង ដើម្បីពង្រីកអាជីវកម្ម ការបង់ប្រាក់កម្ចីទិញផ្ទះ ផ្គត់ផ្គង់ការរៀនសូត្រកូន និងប្រកបអាជីវកម្ម ផ្សេងៗជាច្រើនទៀត។ សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចបង់ ឬបើកប្រាក់កម្ចី តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស។ អតិថិជនរបស់ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទាំងអស់កាន់តែងាយស្រួលជាងមុនដោយគ្រាន់តែភ្ជាប់មកជាមួយនូវព័ត៌មានដូចជា ឈ្មោះអតិថិជន លេខសម្គាល់អតិថិជន ទឹកប្រាក់ និងលេខទូរស័ព្ទ ទៅកាន់ភ្នាក់ងារ លី ហួរ វេរលុយ ដែលនៅជិតលោកអ្នកបំផុតជាការស្រច។ ព័ត៌មានលម្អិតសូមទំនាក់ទំនង ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី អាសយដ្ឋានអគារលេខ៨៥-៨៨ មហាវិថីគីមអ៊ីលស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៦០១ ១១១។ ទំនាក់ទំនងធនាគារសាខមប៊ែង អាស័យដ្ឋានអគារលេខ៦០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ២២៣ ៤២៣។

preschool preschool preschool preschool preschool