ឈ្នះទូរស័ព្ទ OPPO A5 និង លុយ ១,០០០,០០០ រៀល ជាច្រើនរង្វាន់ រៀងរាល់ខែពី លី ហួរ វេរលុយ

ភ្នំពេញ៖ ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២០

ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) បានសហការណ៍ជាមួយ ធនាគារ អេស៊ីលីដា កាលពីថ្ងៃទី ០៥ ខែកក្តដា ឆ្នាំ២០១៩ លើសេវាកម្ម ដាក់ប្រាក់ ដកប្រាក់ សងប្រាក់កម្ចី និងដកប្រាក់បៀវត្ស ជាមួយភ្នាក់ងារ លី ហួរ វេរលុយទូទាំងខេត្តក្រុង។

កិច្ចសហប្រតិបត្តិការណ៍នេះ បានជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនធនាគារ អេស៊ីលីដា អោយមានភាពងារស្រួល រហ័ស សុវត្តិភាព និងជួយសន្សំពេលវេលាថែមទៀតផង។ ហើយដើម្បីជាការលើកទឹកចិត្តដល់អតិថិជន ធនាគារ អេស៊ីលីដា ក្រុមហ៊ុន លី ហួរ វេរលុយ ក៏បានរៀបចំកម្មវិធី ឈ្នះទាំងអតិថិជន ឈ្នះទាំងភ្នាក់ងារ ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែឧសភា ២០២០។ ការចាប់រង្វាន់នេះអតិថិជនអ្នកឈ្នះទូរស័ព្ទ OPPO A5 ចំនួន១០រង្វាន់ ទឹកប្រាក់ចំនួន ១លានរៀល មួយរង្វាន់ និងភ្នាក់ងារឈ្នះទឹកប្រាក់ចំនួន ១លានរៀល មួយរង្វាន់ ជារៀងរាល់ខែ។

ថ្ងៃនេះផងដែរបុគ្គលិកក្រុមហ៊ុន លី ហួរ វេរលុយ បានចុះប្រគល់រង្វាន់ដល់អតិថិជន និងភ្នាក់ងារដែលបានឈ្នះដូចខាងក្រោមៈ

ឈ្នោះ ជា ម៉ាឡៃ អាយុ ២៤ឆ្នាំ ភេទស្រី កំពង់ស្ពឺ ឈ្នះទឹកប្រាក់ ១លានរៀល កាលពីកន្លះខែមុន ខ្ញុំដកប្រាក់ខែពីកាតអេស៊ីលីដា តាមភ្នាក់ងារ លី ហួរ វេរលុយ ស្រាប់តែប៉ុន្មានថ្ងៃមុនខ្ញុំទទួលបានសារអេឡិចត្រូនិចពីក្រុមហ៊ុនមកថា អបអរសាទរ!

ឈ្នោះ ផល វណ្ណៈ អាយុ ២៨ឆ្នាំ ភេទស្រី កំពង់ស្ពឺ ឈ្នះទូរស័ព្ទដៃ OPPO A5 ដ៏ស្រស់ស្អាត ដោយនាងខ្ញុំដកប្រាក់ខែពីកាតអេស៊ីលីដាតាមភ្នាក់ងារ លី ហួរ វេរលុយ សប្បាយចិត្តណាស់។

ភ្នាក់ងារឈ្នះរង្វាន់ធំចំនួនទឹកប្រាក់ ១លានរៀល ឈ្នោះ ភិន សៅរ៉ា អាយុ ២៩ឆ្នាំ ភេទស្រី តាកែវ ខ្ញុំត្រេកអរណាស់ សង្ឍឹមថាខ្ញុំអាចឈ្នះលើកក្រោយទៀតបាន។

បញ្ជាក់៖ ការចាប់រង្វាន់នេះនឹងបន្តរហូតដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២០

ម្យ៉ាងវិញទៀតអតិថិជនទាំងអស់ អាចធ្វើការ វេរលុយ ដាក់ប្រាក់ ដកប្រាក់ ទិញកាតទូរស័ព្ទ បង់ថ្លៃសំរាម និងសំណល់រឹង ទូទាត់វិក្កយបត្តិផ្សេងៗ សេវាកម្មទូទាត់ប្រាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បង់ប្រាក់ភាគទាន និងដកប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូនរបស់ ប.ស.ស ដកប្រាក់ផ្ញើមកពីក្រៅប្រទេស (កូរ៉េ និងម៉ាឡេស៊ី) ជាមួយភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងខេត្តក្រុង។ សូមអរគុណ!

សេវាកម្មអតិថិជន៖ 087 601 111